5d889ba74ce6a5d889ba74ce6a
anghora_optimizedanghora_optimized
Kulen-Waterfall-TourKulen-Waterfall-Tour
33333333
8612102666_098785cfdf_b8612102666_098785cfdf_b

កាពីតូលត្រាវែលធួរ សូមស្វាគមន៍!

តើអ្នកធ្លាប់បានទៅលេងក្រុងសៀមរាបហើយឬនៅ? វាជាកន្លែងដែលមានទស្សនីយភាពដ៏អស្ចារ្យមួយមែនទេ? នេះជាទស្សនវិស័យផ្ទាល់ខ្លួនមួយ ដែលយើងយល់ឃើញចំពោះក្រុងសៀមរាប ដោយសារយើងបានធ្វើការក្នុងវិស័យទេសចរណ៍ ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យនេះ។ ប៉ុន្តែកុំទាន់ជឿនូវពាក្យដែលយើងបាននិយាយ សូមអញ្ជើញមកទស្សនាដោយខ្លួនឯង ហើយអនុញ្ញាតឱ្យយើងបង្ហាញអ្នកនូវភាពអស្ចារ្យនៃតំបន់នេះ។

ដំណើរកម្សាន្តនៅប្រាសាទនានាបានធ្វើឱ្យខ្ញុំសប្បាយរីករាយ និងទទួលបានការអប់រំព្រមទាំងចំណេះដឹងជាច្រើន។ ជាមួយនឹងក្រុមហ៊ុនទេសចរណ៍ កាពីតូល ត្រាវែល ខ្ញុំបានស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ប្រជាជនខ្មែរ តាមរយៈទស្សនាប្រាសាទអង្គរវត្ត តាព្រហ្ម បាយ័ន ទន្លេសាប និងស្រះស្រង់។ លើសពីនេះ ខ្ញុំបានជិះទូកកម្សាន្តតាមដងទន្លេមេគង្គកម្ពុជា និងមើលថ្ងៃរះអមជាមួយភេសជ្ជៈដែលខ្ញុំចូលចិត្ត។

កាពីតូល ត្រាវែល ធួរ ជាភ្នាក់ងារទេសចរណ៍កម្ពុជា ក្នុងខេត្តសៀមរាប ដែលផ្តល់ជូននូវដំណើរទេសចរណ៍ក្នុងស្រុកតាមតម្រូវការរបស់ភ្ញៀវទេសចរណ៍គ្រប់រូប ចាប់តាំងពីឆ្នាំ 2006 មក។ ពួកយើងបានផ្តល់កញ្ចប់ដំណើរទេសចរណ៍ប្រកបដោយគុណភាពដល់ភ្ញៀវរបស់យើង។ យើងមិនត្រឹមតែស្គាល់កន្លែងទាក់ទាញសំខាន់ៗទាំងអស់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងរៀបចំកញ្ចប់ដំណើរកម្សាន្តដ៏ល្អបំផុតតាមបំណង់ចំណូលចិត្ត និងសាកសមជាមួយថវិការបស់អ្នកទៀតផង។ ទន្ទឹមនោះដែរយើងក៏ជួយអ្នកជាមួយនឹងដំណើរការទិដ្ឋាការ(វីសារ) ពេលមកដល់ផងដែរ ដើម្បីសន្សំសំចៃពេលវេលារបស់អ្នក។ យើងជឿថាអ្នកធ្វើដំណើរគ្រប់រូបមានចំណង់ចំណូលចិត្ត និងតម្រូវការខុសៗគ្នា។ ដូច្នេះហើយទើបយើងព្យាយាមស្តាប់យោបល់  និងសំណូមពររបស់អតិថិជនទាំងមុន និងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា។

ដំណើរកំសាន្តពេញនិយម

kampong plok

ទស្សនាភូមិបណ្ដែតទឹក កំពង់ភ្លុក

ចាប់ពី

$ 18

Kulen-Waterfall-Tour

ទស្សនាឧទ្យានជាតិភ្នំគូលែន

ចាប់ពី

$ 40

Angkor Wat-1

ភ្នំពេញ - សៀមរាប - ភ្នំពេញ

ចាប់ពី

$ 50

Scroll to Top